សិក្សាជំនាញខ្លីៗ ដោយមិនគិតថ្លៃ
វគ្គសិក្សា
ចងក្រង ឯកសារ
សម្រាប់យុវជន
បង្កើតវគ្គសិក្សាខ្លី ជាភាសាខ្មែរ
ចូលរួមចំណែក ចែករំលែកចំនេះដឹង តាមរយៈការបង្កើត វគ្គសិក្សាខ្លីៗ លើគេហទំព័របណ្ណាល័យឌីជីថល របស់ដុនបូស្កូ កម្ពុជា។ ដោយលោកអ្នកគ្រាន់តែចុះឈ្មោះចូលជាសមាជិក ជាគ្រូបង្រៀនលើគេហទំព័រនេះ។
![](https://dbtspplibrary.online/wp-content/uploads/2022/03/original-231x300.jpg)
ជំនាញបច្ចេកទេស នៅតាមសាខា នៃសាលាដុន បូស្កូ
ជាង ៣០ឆ្នាំ គាំទ្រវិស័យអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស
អង្គការមូលនិធិ ដុនបូស្កូ កម្ពុជា ជាស្ថាប័ន មិនរកប្រាក់ចំណេញ ធ្វើការផ្ដោតលើវិស័យអប់រំ និងការជួយក្មេង និងយុវជនក្រីក្រ នៅកម្ពុជា។ កម្មវិធីសិក្សា មានចាប់ពីថ្នាក់ចំណេះទូទៅ មត្ដេយ្យ រហូតដល់ កម្រិតជាន់ខ្ពស់បច្ចេកទេស ដែលទទួលស្គាល់ដោយ ក្រសួងអប់រំ និងក្រសួងការងារ ព្រមទាំំងទទួលបានការគាំទ្រ ពីដៃគូរក្នុង និងក្រៅស្រុកជាច្រើនផងដែរ។ ចាប់តាំងពីឆ្នាំ ១៩៩១ សាលាដុនបូស្កូ មានទីតាំងនៅតាមខេត្ដក្រុងចំនួន ៥ រួមមាន រាជាធានីភ្នំពេញ ខេត្ដព្រះសីហនុ ខេត្ដបាត់ដំបង ក្រុងប៉ោយប៉ែត និងខេត្ដកែប។
![](https://dbtspplibrary.online/wp-content/uploads/2022/03/Don-Bosco-Phnom-Penh-300x180.jpg)
សាលា ដុន បូស្កូ ភ្នំពេញ
មូលនិធី ដុន បូស្កូ កម្ពុជា ចាប់ផ្ដើមបង្កើតសាលាបច្ចេកទេសជាលើកដំបូង នៅភ្នំពេញ។
![](https://dbtspplibrary.online/wp-content/uploads/2022/03/photo6253635665203931634-1150x647.jpg)
សាលា ដុន បូស្កូ កំពង់សោម
ចាប់ផ្ដើមដំណើរការ សាលាបច្ចេកទេស នៅខេត្ដព្រះសីហនុ។
![](https://dbtspplibrary.online/wp-content/uploads/2022/03/photo_2021-07-26_11-38-18-300x169.jpg)
សាលា ដុន បូស្កូ បាត់ដំបង
ក្នុងឆ្នាំដំណាលគ្នានោះ ក៏បានបង្កើតសាលា ដុនបូស្កូ បាត់ដំបង ផងដែរ។
![](https://dbtspplibrary.online/wp-content/uploads/2022/03/Don-Bosco-Poipet-300x181.jpg)
សាលា ដុន បូស្កូ ប៉ោយប៉ែត
បានចាប់ផ្ដើមកសាង មណ្ឌលកុមារ ដុន បូស្កូ ប៉ោយប៉ែត ហើយក្នុងឆ្នាំដដែលនោះ ក៏បានទិញដី នៅខេត្ដកែប។
![](https://dbtspplibrary.online/wp-content/uploads/2022/03/272202765_5291847844199273_8483509129590419895_n-300x169.jpg)
សាលា ដុន បូស្កូ ខេត្ដកែប
ចាប់ផ្ដើមដំណើការ សាលាបច្ចេកទេស ដុនបូស្កូ ខេត្ដកែប។